គន្លឹះទទួលបាន Mastercard ដោយឥតគិតថ្លៃ
ចង់ទិញទំនិញតាម Amazon មែនទេ? ឬក៏ ebay? ឬក៏ចង់ទិញកម្មវិធីពី AppStore? មិនមាន Mastercard សម្រាប់ទិញមែនទេ? ជាមួយ សំបុកអាយធី ថ្ងៃនេះលោកអ្នកនឹងអាចទិញបានដោយវិធីយ៉ាងងាយស្រួល ចំណាយពេលតិច និងចំណេញប្រាក់វិញទៀតផង (Cashback) ។
សំបុកអាយធី សូមណែនាំកម្មវិធី PayGo Wallet ដែលជាកម្មវិធីមួយងាយស្រួល ក្នុងការទូទាត់សាច់ប្រាក់តាម online មិនថា ទិញកាតទូរស័ព្ទ cellcard, smart, metfone… ឬក៏បង់ថ្លៃភ្លើងនោះទេ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺលោកអ្នកអាចបើកយក Virtual Mastercard សម្រាប់ធ្វើការទិញទំនិញក្រៅប្រទេសបានទៀតផងដែរ លើសពីនេះទៅទៀតគឺ ទទួលបានដោយឥតគិតថ្លៃ ។
បញ្ជាក់៖ អត្ថបទនេះមិនបានបម្រើប្រយ័ត្នដល់ក្រុមហ៊ុន ឬភាគីណាមួយឡើយ ក្រៅអំពីប្រិយមិត្តរបស់ សំបុកអាយធី នេះឯង ។
វិធីទទួលបាន Virtual Mastercard
ជាដំបូង សូមធ្វើការដំឡើងកម្មវិធី PayGO Wallet ពីក្នុង App Store ឬក៏ Play Storeបន្ទាប់ពីបានដំឡើងចប់ សូមដំណើរការកម្មវិធីនោះលោកអ្នកនឹងតម្រូវឲ្យបំពេញលេខទូរស័ព្ទដើម្បីធ្វើការចុះឈ្មោះ ដែលមានទម្រង់ជា +855 12 456 788 ហើយកុំភ្លេចចុចធីកត្រង់ “I accept the Terms ~ ”
ក្រុមហ៊ុននឹងផ្ញើសារមកកាន់លេខទូរស័ព្ទរបស់លោកអ្នកដើម្បីធ្វើការបញ្ជាក់ (confirmation) ហើយលោកអ្នកនឹងចូលមកកាន់ទំព័រដូចរូបខាងក្រោមនេះ សូមចុចត្រង់ប៊ូតុង My Card ដែលស្ថិតនៅខាងក្រោម ខាងឆ្វេងដៃ
បន្ទាប់មកទៀត សូមចុចត្រង់ Get my MasterCard
រួចធ្វើការបំពេញនូវរាល់ទិន្នន័យដែលទាមទារ ជាការស្រេច
វិធីបញ្ចូលប្រាក់
លោកអ្នកអាចបញ្ចូលប្រាក់សុទ្ធ (cash) ជាប្រាក់ដុល្លាទៅក្នុងករណីរបស់លោកអ្នកតាមរយៈម៉ាស៊ីន Pay&Go Kiosk (ដូចរូបខាងក្រោម) ដែលមានទីតាំងនៅគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ និងច្រើនកន្លែងផ្សេងទៀត ដូចជាសាកលវិទ្យាល័យន័តុន -ល-។ចំណុចអវិជ្ជមានរបស់កម្មវិធីនេះ គឺកម្មវិធីធ្វើការ update ពិសេសសម្រាប់ iOS កម្មវិធីអាចនឹងមានបញ្ហា error មិនអាចប្រើប្រាស់បានឡើយ ដែលជាការរំខានមួយសម្រាប់ពេលត្រូវការប្រើប្រាស់បន្ទាន់ជាដើម ។
គួររំឮកផងដែរថា មិនមែនរាល់ការចំណាយតាមរយៈកម្មវិធីនេះ លោកអ្នកនឹងទទួលបានប្រាក់ត្រលប់មកវិញ (cashback) គ្រប់មុខនោះទេ ។
ឧទាហរណ៍ : សម្រាប់កាត cellcard $1 លោកអ្នកនឹងទទួលបាន $0.02 មកវិញ តែសម្រាប់ការបង់ថ្លៃភ្លើង លោកអ្នកនឹងត្រូវចំណាយថ្លៃសេវាកម្ម $0.50 បន្ថែមបាទ ។
ប្រភព : WWW.SOMBOKIT.COM
Post a Comment